ក្រសួងធនធានទឹកបញ្ជាក់ពីអាកាសធាតុនៅកម្ពុជា៖ រាជធានីខេត្តចំនួន៦ ភ្លៀងបន្តធ្លាក់ ខណៈសីតុណ្ហភាពអាចចុះត្រជាក់ពី១៧ ទៅ២២អង្សាសេ
08-12-2016 16:07
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីអាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដោយរយៈពេលនេះ រាជធានី ខេត្តចំនួន៦ អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម ហើយសីតុណ្ហភាពអាចនឹងចុះត្រជាក់ ពី១៧ទៅ២២អង្សាសេ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា រាជធានីខេត្ត ដែលភ្លៀងនៅបន្តធ្លាក់មាន ភ្នំពេញ ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ និងតាកែវ។
សីតុណ្ហភាពនៅតាមរាជធានីខេត្ត អាចនឹងមាន៖ សីតុណ្ហភាពអប្បរមា មានចាប់ពី១៩ ដល់២២អង្សាសេ និងសីតុណ្ហភាពអតិប្បរមា មានចាប់ពី២៩ ដល់៣២អង្សាសេ។
ដោយឡែកសម្រាប់ខេត្តមណ្ឌលគិរី សីតុណ្ហភាពអតិប្បរមា មានពី១៧ ដល់១៩អង្សាសេ និងសីតុណ្ហភាពអតិប្បរមា ពី២៥ ទៅ២៧អង្សាសេ៕