Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បន្តចុះពិនិត្យទំនិញ នៅផ្សារព្រែកពោធិ៍ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ

08-12-2016 15:58

(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានពិនិត្យទំនិញ នៅផ្សារព្រែកពោធិ៍  ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្ត ខេត្តកំពង់ចាម។

លោក ជួន សុជាតិ ជាប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឱកាសនោះក្រុមការងារ របស់លោកក៏បាន ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារស្ថិតនៅតាមផ្ទះ និងក្នុងផ្សារព្រែកពោធិ៍ ផងដែរ ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំង លើបញ្ហាសុវត្ថិភាពចំណីអាហារនេះ។

ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល ក៏បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការ ដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកបានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕