(ភ្នំពេញ)៖ ហាងដូហ្វណាត់ Krispy Kreme នឹងផ្ដល់ជូនរសជាតិកាន់តែប្លែកថ្មី ៤ រសជាតិបន្ថែមទៀត ដែលត្រូវបានតុបតែង ជាលក្ខណៈនំដូហ្វណាត់ សម្រាប់បុណ្យណូអែល និងដំណាច់ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ ជាមួយរសជាតិកាន់ តែពិសេស និងថ្មីតម្រូវតាមចិត្តអតិថិជន។
ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ Krispy Kreme នឹងដាក់លក់នំដូហ្វណាត់ ៤ មុខបន្ថែមទៀតរួមមានដូចជា៖
* គ្រឹស្គម៉ាស ទ្រី (Christmas Tree) ជានំដូហ្វណាត់គ្មានស្ករ ដោយបន្ថែមជាមួយនឹង វ៉ាយ អាយ សីង ពីលើនិងរចនាជារូបដើមណូអែល គួរឲ្យចាប់ចិត្ត។
* សេនតា ប៊ែលលី (Santa Belly) ជានំដូហ្វណាត់ស្នូលសូកូឡា និងតុបតែងជារូបតាណូអែល ដ៏ស្រស់សង្ហា សាកសមបំផុតសំរាប់អ្នកចូលចិត្តសូកូឡា។
* ស្នូលមេន( Snowman) ជានំដូហ្វណាត់គ្មានស្ករ ដោយបន្ថែម វ៉ាយ អាយ សីង ពីខាងលើ និងរចនាជារូបបុរសព្រិលដ៏គួរអោយស្រលាញ់។
* គ្រឹស្គម៉ាស អាយ ស្ព្រីនហ្គល (Christmas Iced Sprinkle) ជានំដូហ្វណាត់កង ដែលមានរោយចំរុះពណ៌ សម្រាប់រដូវកាលបុណ្យណូអែល។
ក្នុងនោះផងដែរ រាល់ការទិញនំដូហ្វណាត់ ចាប់ពីមួយឡូឡើងទៅ ហាងដូហ្វណាត់ Krispy Kreme នឹងមានការខ្ចប់ ដោយការរចនា និងចងបូយ៉ាងស្រស់ស្អាត ជូនដល់អតិថិជន ដែលងាយស្រួលក្នុងការទិញជូនដល់មនុស្សជាទីស្រលាញ់ ក្នុងឱកាសបុណ្យណូអែល និងដំណាច់ឆ្នំាចាស់ ឈានចូលឆ្នំាថ្មីខាងមុខនេះផងដែរ។
ម៉្យាងទៀត នៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះអតិថិជន នឹងជួបជាមួយនឹង ក្រុមនារីក្មេងៗស្រស់ស្អាត OMG ដែលកំពុងពេញនិយម ពីសំណាក់យុវវ័យ នៅហាង Krispy Kreme សាខាបឹងកេងកង ដែលអាចថតរូបជាមួយពួកគាត់ ថែមទំាងទទួលបានកាដូ ជាប័ណ្ណញាំដូហ្វណាត់ ឥតគិតថ្លៃជាច្រើនទៀត។
ចំនែកថ្ងៃទី ២៤-២៥ ខែធ្នូ និង ថ្ងៃទី៣១ ធ្នូ ២០១៦-១ មករា ២០១៧ អតិថិជន នឹងទទួលបានកាដូពិសេសពីតាណូអែល ហើយនឹង អតិថិជន ក៏អាចថតរូប Selfie ជាមួយតាណូអែល និង ទិដ្ឋភាពក្នុងហាង Krispy Kreme ដែលត្រូវបានតុបតែង ឡើងយ៉ាងស្រស់ស្អាត។ ជាពិសេសជាងនេះ អ្នកនឹងអាចឈ្នះដូហ្វណាត់រសជាតិថ្មី សម្រាប់បុណ្យណូអែល ពី Krispy Kreme ដោយគ្រាន់តែថតរូបរបស់អ្នក ជាមួយនឹងមិត្តភក្កិ ឫមនុស្សជាស្រលាញ់របស់អ្នក ហើយបង្ហោះចូលទៅកាន់ហ្វេសប៊ុករបស់ Krispy Kreme តែប៉ុណ្ណោះ។
គួរបញ្ចាក់ថា ហាងនំដូហ្វណាត់ Krispy Kreme គឺជាម៉ាកមួយដែល មានការពេញនិយមយ៉ាងខ្លាំងក្នុងសហរដ្ឋអាមេរិក ដែលបង្កើតតាំងពីឆ្នាំ ១៩៣៧ ដែលមានជាង ១០០០ហាង នៅលើពិភពលោក ដែលកំពុងទទួលការគំាទ្រខ្លាំង ពីសំណាក់អតិថិជន។
សព្វថ្ងៃនេះ Krispy Kreme មានចំនួន ៣សាខា ដែលសាខាទី១ ស្ថិតនៅ បឹងកេងកង១ សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall និងសាខាទី៣ ស្ថិតព្រលានយន្ដហោះអន្ដរជាតិ ពោជិ៏ចិនតុង។
អ្វីដែលពិសេសនឹងមកដល់ឆាប់ៗ Krispy Kreme នឹងមានផ្ដល់ជូនសេវាកម្ម ដឹកជញ្ជូនដល់ផ្ទះ អតិថិជនដោយឥតគិតថ្លៃ កំឡុងពេលពាក់កណ្តាល ខែធ្នួខាងមុននេះ ហើយនឹងគ្រោងបើកសាខាទី ៤ មួយទៀតនៅចុងឆ្នាំនេះ ដែលស្ថិតនៅទួលគោក ក្នុងផ្សារ TK Avenue។ ហាងនំដូហ្វណាត់ គ្រីសស្ពី គ្រីម ត្រូវបាននាំចូលដាក់ លក់ផ្ដាច់មុខ ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Cambodia ដែលសព្វថ្ងៃនេះ Krispy Kreme មានសាខាចំនួន ៣ ដែលសាខាទី១ ស្ថិតនៅផ្ទះលេខ 217c, កែងផ្លួវ 51 និង 302 សង្កាត់ បឹងកេងកង ១ និងសាខាទី២ សិ្ថតនៅផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី និងសាខាទី៣ នៅព្រលានយន្ដហោះអន្ដរជាតិ ពោធិ៏ចិនតុង៕
សម្រាប់ការសាកសួរព័ត៌មាន៖ 023 880 880
Website៖ https://www.krispykreme.com.kh
Facebook: https://www.facebook.com/KrispyKremeCambodia
Instagram: Krispykremecambodia