(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយស្តីពី ការកំណត់កាតព្វកិច្ចសារពើពន្ធ របស់សហគ្រាសនិតិបុគ្គលណា ដែលអនុវត្តលើពហុគម្រោង(សកម្មភាពអាជីវកម្មច្រើន) ទាំងសហគ្រាសចាស់និងថ្មី។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ២០១៦នេះបានបញ្ជាក់ឲ្យដឹងថា ការចេញនូវសេក្តីប្រកាសនេះ ដើម្បីកំណត់កាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសនីតិបុគ្គលណាមួយដែលអនុវត្តពហុគម្រោង ហើយទទួលបានរយៈពេល លើកលែងពន្ធលើប្រាក់ចំណេញខុសគ្នា ឬជាប់ពន្ធលើប្រាក់ចំណេញតាមអត្រាខុសគ្នា ស្របតាមបទបញ្ញាត្តិស្តីពីសារពើពន្ធ និងបទបញ្ញាត្តិស្តីពីវិនិយោគ៕
សូមអានសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងក្រោមនេះ៖