(ឧត្តរមានជ័យ)៖ ខេត្តឧត្តរមានជ័យនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ បានប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ ក្រោមប្រធានបទ «ឆ្ពោះទៅសម្រេចបាន នូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍២០១៦ » ក្រោមវត្តមានលោក ស៊ី ប្រាសិទ្ធិ អភិបាលរងខេត្ត តំណាងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។
ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអានជូននូវរបាយការណ៍ស្តីពី សកម្មភាពប្រយុទ្ធនិងជំងឺខេត្ត នៃមន្ទីរសុខាភិបាលអំពីចំនួនអ្នកផ្ទុកមេរោគអេដស៍ នៅទូទាំងខេត្ត ចំនួនអ្នកជំងឺអេដស៍ និងអ្នកប្រើប្រាស់ថ្នាំពន្យារាប់ទាំងមនុស្សពេញវ័យ និងកុមារចំនួនអ្នកស្លាប់ ដោយសាជំងឺអេដស៍ និងអ្នកស្លាប់ក្រោយប្រើប្រាស់ថ្នាំពន្យាកន្លងមក។
នាឱកាសនោះ លោកស៊ី ប្រាសិទ្ធិ អភិបាលរងខេត្ត បានអានជូននូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ ។
លោកបានបន្តថា ទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៦ នេះក្រោមប្រធានបទមួយ យ៉ាងសំខាន់គឺឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍ មានន័យថាយើងទាំងអស់គ្នា ប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមទុបស្កាត់ និងកាន់បន្ថយការឆ្លងរីករាលដាល នៃមេរោគអេដស៏ និងជំងឺដោយឈលើ គោលការណ៍សិទ្ធិមនុស្ស និងការធ្វើឲ្យសំរេចបាន ការទទួលសេវាជាសាកល របស់អង្គការសហប្រជាជាតិ។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ជំងឺអេដស៍ជាជំងឺមួយដែលពុំទាន់មានឱសថការពារនិងព្យាបាលឲ្យជាសេះស្បើយនៅឡើយទេ ជំងឺនេះបាននិងកំពុងរីករាលដាល និងបណ្តាលឲ្យមាន គ្រោះថ្នាក់បំផុតសំរាប់បុគ្គល គ្រួសារ សហគមន៍ សង្គមជាតិ ក៏ដូចជាពិពភលោក ទាំងមូល ហើយផលវិបាកនៃជំងឺនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមការរយៈការបាត់បង់ នូវធនធានមនុស្សនិងសេដ្ឋកិច្ចសង្គមផងដែរ។
ដូច្នោះហើយសូមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបំផុសគំនិត និងពន្យល់ណែនាំអំពីជំងឺអេដស៍ដល់សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ឲ្យចេះ ការពារ ទុបស្កាត់ និងត្រូវចេះប្រើស្រោមអនាម័យឲ្យបាន១០០% ដើម្បីជៀសវៀងការកើតជំងឺអេដស៍។ទទ្ទឹមនឹងនេះលោកក៏បាន ផ្តាំផ្ញើដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់កុំរើសអើងអ្នកកើតជំងឺអេដស៍ព្រោះថាជំងឺអេដស៍មិនឆ្លងតាមការមើលឃើញ រឺការរស់នៅជាមួយគ្នា នោះទេវាឆ្លងតាមការរួមភេទ និងប្រើសារាំងរួមគ្នាប៉ុណ្ណោះ៕