(ភ្នំពេញ)៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦បានបើកកិច្ចប្រជុំមួយស្ដីពី «ការរកទីតាំងដើម្បីសាងសង់សាលាសង្កាត់ទួលសង្កែទី២ និងប៉ុស្តិ៍នគរបាលទួលសង្កែទី២»។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ,លោកនាយករដ្ឋបាលព្រមទាំងប្រធានការិយាល័យពាក់ព័ន្ធ និងមន្ត្រីសរុបចំនួន១២នាក់។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រសួងមហាផ្ទៃបានសម្រេចបំបែកសង្កាត់ធំៗ ចំនួន៨ ក្នុងខណ្ឌចំនួន៥ ដើម្បីងាយស្រួលគ្រប់គ្រង ក្នុងនោះ មានទាំងសង្កាត់ទួលសង្កែនេះផងដែរ ដែលត្រូវបំបែកជា២សង្កាត់៕