(បន្ទាយមានជ័យ)៖ លោក ផែតទ្រិក សិកគ័រ (patrik seger) នាយកអង្គការសាម៉ារីតាន់ភឹស (samaritan purse) បានផ្តល់អណ្តូង ចំនួន១០០០កន្លែង ចែកជូនពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះដែល លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងអរគុណដល់អង្គការសាម៉ារីតាន់ភឹស ដែលបានអនុវត្តនៅគម្រោងសកម្មភាព នានាជាច្រើនកន្លងដើម្បី ជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត រួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរដែនដី ក្នុងការកែលំអរជីវភាព និងកាត់បន្ថយភាពក្រីក្រ។
លោកក៏បានបង្ហាញពីក្តីសប្បាយរីករាយនូវគម្រោង ដ៏ធំមួយបន្ថែមទៀត ដែលអង្គការនឹងផ្តល់ជូននូវ គម្រោងគ្រោះរាំងស្ងួត ក្នុងខេត្តបន្ទាយមានជ័យដោយអង្គការនឹង ធ្វើការផ្តល់អណ្តូងទឹកចំនួន១០០០ អណ្តូង។
ក្រៅពីនោះ ក៏បានផ្តល់ជូនទៅឲ្យស្រុកអូរជ្រៅ ៥០០អណ្តូង និងសេះសល់មួយចំនួន និងបែងចែកទៅជួយស្រុក-ក្រុង គោលដៅមួយចំនួនទៀត៕