(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៦បានចេញនៅសេចក្ដីណែនាំ៣យ៉ាងដល់អតិថិជនដែលបានចេញថ្លៃវិនិយោគ លើខ្សែបណ្ដាញអគ្គិសនី សម្ភារ ឧបករណ៍ ត្រង់ស្វូ ក្នុងបំណងបន្ដចរន្ដពីអគ្គិនីកម្ពុជានោះ អគ្គិសនីសូមធ្វើការណែនាំដូចខាងក្រោម៖
១៖ អគ្គិសនីកម្ពុជាអនុគ្រោះជូនអតិថិជនដែលបានចេញថ្លៃវិនិយោគលើខ្សែបណ្ដាញ សម្ភារ ឧបករណ៍ត្រង់ស្វូ បានរួចប្រាក់កក់ថ្លៃធានា ការប្រើប្រាស់ថាមពលអគ្គិសនី ជាមធ្យមចំនួន១ខែ ដែលបានកំណត់ដោយអាជ្ញាធរអគ្គិសនីកម្ពុជា។
២៖ តម្លៃវិនិយោគលើខ្សែបណ្ដាញ សម្ភារ ឧបករណ៍ ត្រង់ស្វូ របស់អតិថិជន ដែលស្នើសុំតម្កល់សម្ភារជំនួសប្រាក់កក់ ត្រូវមានទំហំមិនតូចជាប្រាក់កក់ធានាថ្លៃប្រើប្រាស់អគ្គិសនី ជាមធ្យមចំនួន១ខែ ដែលបានកំណត់ដោយអាជ្ញាធរអគ្គិសនីឡើយ។
៣៖ ការឯកភាពលើចំណុចទីមួយខាងលើនេះ ត្រូវមានចែងក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់អគ្គិសនី ដូចដែលបានកំណត់ដោយអជ្ញាធរអគ្កិសនីកម្ពុជា៕
ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំទាំងស្រុង៖