(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១៥ករណី ឃាត់ខ្លួនមុខសញាជួញដូរ៦នាក់ មុខសញ្ញាប្រើប្រាស់៩នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦.៧៣ក្រាម   និង១៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន៨នាក់ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, និងនគរបាលខេត្តកំពង់ឆ្នាំ បង្ក្រាប១ករណីឃាត់​​ខ្លួន៤នាក់៕