Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបើកបរគោរពល្បឿនកំណត់ ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី ០៧ខែធ្នូ ឆក់យកជីវិតមនុស្ស៩នាក់ និងរង​របួស២៨នាក់

08-12-2016 07:04

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៨គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង, រថយន្ដធុនតូច៨គ្រឿង និងរថយន្ដធុនធំ៤គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៧លើក, ស្រវឹង២លើក, កត្តាយានយន្ដ៣លើក និងប្រជែង៤លើក៕