(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
មីនីបៀរ គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានបើកដំណើរការ នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១១ ដើម្បីផលិតគ្រឿងអេឡិចត្រូនិច ដូចជាឌីណាម៉ូ និងម៉ូទ័រជាដើម។
ក្រុមនេះ មានរោងចក្រជប៉ុនចំនួន២ កំពុងដំណើរការ និងរោងចក្រមួយទៀត កំពុងសាងសង់។ អគាររោងចក្រមានកម្ពស់ ៤ជាន់ និងមានបន្ទប់ប្រមាណជា២០០ ចំណែកឯជាន់ទី២ គឺជាអាគារបណ្ដុះបណ្ដាលសម្រាប់កម្មករថ្មី៕