(ភ្នំពេញ)៖ ក្រោយពីបើកកិច្ចប្រជុំ ពិភាក្សាយ៉ាងលម្អិតរួចមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចជ្រើសយកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចំណែកការរាប់សន្លឹកឆ្នោត ក៏ធ្វើឡើងក្នុងថ្ងៃនោះដែរ។
តាមសេចក្ដីប្រកាសផ្លូវការរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី០៧ ខែធ្នូនេះ បានបញ្ជាក់ថា ក្រោយពិនិត្យយ៉ាងល្អិតល្អន់លើរបៀបវារៈចំនួន ២ ក្នុងកិច្ចប្រជុំរួចមក គ.ជ.ប បានសម្រេចទទួលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែមិថុនា ឆ្នាំ២០១៧។
សេចក្ដីប្រកាសបានបន្តថា គ.ជ.ប បានសម្រេចឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោត រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។
ដោយឡែក សម្រាប់ការបោះឆ្នោត ការរាប់សន្លឹងឆ្នោត និងការបិទផ្សាយលទ្ធផលនៅការិយាល័យបោះឆ្នោតនានា ដែលគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ទន្ទឹងរង់ ចាំនោះ គ.ជ.ប បានសម្រេចធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដូចខាងក្រោម៖