(ភ្នំពេញ)៖ ក្រោយពីមានបញ្ហាមួយចំនួន នៃការស្នើសុំពន្យាពេលក្នុងការតបណ្តាញអគ្គិសនីរបស់អតិថិជន នៅតាមរាជធានីខេត្ត មួយចំនួន នៅថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គិសនីកម្ពុជាបានចេញសេចក្តីណែនាំមួយដែលទាក់ទងនឹងការស្នើសុំរបស់អតិជនទាំងអស់ ដែលមានបញ្ហាកន្លងមកនេះ។
សេក្តីណែនាំរបស់អគ្គសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា ការស្នើសុំពន្យារពេលបន្តចរន្តរបស់អតិថិជនទាំងអស់ដែលមានបញ្ហា បានបង្កការលំបាក និងប៉ះដល់ផែនការសកម្មភាពលើការងារបន្តចរន្ត ការងាររក្សាទុកសម្ភារបរិក្ខាអគ្គិសនី ដែលបានចេញឃ្លាំងសម្ភារ រួមទាំងការងារធានាសុវត្ថិភាពប្លុំបេសំណការពារលើប្រពន្ធនាឡិកាស្ទង់ CT, VT ព្រមទាំងបរិក្ខាមួយចំនួនទៀត។
ក្នុងនោះផងដែរ ដើម្បីជាដំណោះស្រាយបាតុភាពអសកម្មទាំងអស់ អគ្គសនីកម្ពុជា បានធ្វើសេចក្តីណែនាំថា រាល់ពេលស្នើសុំពន្យារពេលតបណ្តាញគ្រប់ប្រភេទ អគ្គិសនីកម្ពុជា អនុគ្រោះពេលយ៉ាងយូរ ៦ខែប៉ុណ្ណោះ លើសពីនេះនឹងលុបឈ្មោះចេញពីបញ្ជី និងផ្ទេរប្រាក់កក់ជូនវិញ៕
ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ អគ្គិសនីកម្ពុជាទាំងស្រុង៖