(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

មីនីបៀរ គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១១ ដើម្បីផលិតគ្រឿងអេឡិចត្រូនិចដូចជាឌីណាម៉ូ និងម៉ូទ័រ​ជាដើម។ ក្រុមនេះ មានរោងចក្រជប៉ុនចំនួន២ កំពុងដំណើរការ និងរោងចក្រមួយទៀត កំពុងសាងសង់។ អគាររោងចក្រមានកម្ពស់ ៤ជាន់ និងមានបន្ទប់ប្រមាណ​ជា២០០ ចំណែកឯជាន់ទី២ គឺជាអាគារបណ្ដុះបណ្ដាលសម្រាប់កម្មករថ្មី៕

ក្រុមហ៊ុនមីនីបៀរ