លោក កឹម សុខា និងតំណាងរាស្រ្ត CNRP នឹងចូលជួបសកម្មជនដែលជាប់ឃុំនៅពន្ធនាគារព្រៃស ថ្ងៃទី៨ ខែធ្នូ
07-12-2016 17:44
(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា រួមទាំងតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួន នឹងចូលសួរសុខទុក្ខសកម្មជន ដែលជាប់ឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមលិខិតរបស់ អគ្គនាយកពន្ធនាគារ ផ្ញើទៅកាន់អនុរក្សនៅពន្ធនាគារព្រៃស។
ការចុះសួរសុខទុក្ខរបស់ លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី លោកទទួលបាន ការលើកលែងទោសពីព្រះមហាក្សត្រ និងជួបចរចាជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦៕
ខាងក្រោមនេះជាលិខិតរបស់ លោក ចាន់ គឹមសេង អគ្គនាយកពន្ធនាគារ៖