(ភ្នំពេញ)៖ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅអំឡុងសប្តាហ៍ក្រោយនេះ។ ទស្សនកិច្ចនេះ នឹងធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល។
ទស្សនកិច្ចនេះ ត្រូវធ្វើឡើងតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ អំឡុងទស្សនកិច្ច លោក Duterte ក៏នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាមួយចំនួនផងដែរ៕