(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភា បានចេញសេចក្តីប្រកាសជាផ្លូវការអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គរដ្ឋសភានៅព្រឹកមិញ។ កិច្ចប្រជុំព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ក៏បានបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់រដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា អង្គសភា បានអនុម័តយល់ព្រមលើ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៥ ដោយសំឡេង៧២សំឡេង។

ខាងក្រោមនេះជាសេក្តីប្រកាសរបស់រដ្ឋសភា៖