Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បន្តចុះពិនិត្យទំនិញតាមផ្ទះ ម៉ាត និងផ្សារ ក្នុងខណ្ឌច្បារអំពៅ

07-12-2016 16:08

(ភ្នំពេញ)៖ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីនៅព្រឹកថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមផ្ទះ ម៉ាត នៅផ្សារច្បារអំពៅ វិទ្យាល័យ ច្បារអំពៅ ផ្សារព្រែកឯង បឋមសិក្សារបោះអង្កាញ់ ក្នុងខណ្ឌច្បារអំពៅ។

មន្រ្តីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារច្បារអំពៅនេះ បានផ្តោទៅលើផលិតផល វេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់ នៅតាមបណ្តាផ្ទះ ក្នុងមីនីម៉ាត ស្ថិតក្នុងច្បារអំពៅ ដោយបានធ្វើតេស្ត បឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ ជាដើមតែលទ្ធផល នៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite ឡើយ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
មន្រ្តីកាំកុងត្រូលបានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង។

ជាមួយគ្នានោះ លោកអគ្គនាយកកាំកុងត្រូល ក៏បានណែនាំ និងផ្តល់អនុសាសន៍ ដល់បណ្តាសាខាកាំកុងត្រូល ដែលបាននឹងកំពុង ឈរជើងនៅទូទាំងប្រទេស បន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់នៅតាមទីផ្សារ អោយបានជាប្រចាំ ដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកលើកកម្ពស់ការពារសុវត្ថិភាព សុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ៕