(កំពង់ស្ពឺ)៖ ក្រោយមានបញ្ជា ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ និងដឹកជញ្ជូន ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសបច្ចេសទេស នៃមន្ទីរសាធារណការខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងអប់រំណែនាំ ដល់ម្ចាស់រថយន្តធុនធ្ងន់នានា ព្រមទាំងចុះកាត់ទ្រុងរថយន្ត កៃច្នៃខុសបច្ចេកទេស បានជាបន្តបន្ទាប់ ដែលគគ្លើននឹងច្បាប់។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងបានចំនួន២ទីតាំង៖ ទីតាំងទី១.នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយក្រុមការងារបានពិនិត្យឃើញរថយន្តកែច្នៃខុសបច្ចេកទេសចំនួន៥គ្រឿង ប៉ុន្តែរថយន្ត៥គ្រឿងនោះកែច្នៃខុសបច្ចេកទេស ហើយ ផ្ទុកលើសទម្ងន់ទៀត។
ក្រុមការងារមន្ទីរសាធារណការ បានផាកពិន័យលើករណីផ្ទុកលើសទម្ងន់ ដោយឡែកការកែច្នៃខុសបច្ចេកទេស គឺក្រុមការងារបានឲ្យ ម្ចាស់ធ្វើកិច្ចសន្យាកាត់ទ្រុងដោយខ្លួនឯង ឲ្យរួចត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
ទីតាំងទី២.ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេសមួយក្រុមទៀត បានធ្វើការឃាត់រថយន្តដែលបានកែច្នៃខុសបច្ចេស ចំនួន១គ្រឿង នៅផ្លូវជាតិលេខ៥១គីឡូ ម៉ែត្រលេខ១៧ ភូមិត្រពាំងថ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ដោយណែនាំឲ្យម្ចាស់ក្រុមហ៊ុន ធ្វើការកាត់ទ្រុង រថយន្តដោយខ្លួនឯង។
ក្នុងឱកាសនោះ លោក ស៊ីម សុភី តំណាងក្រុមហ៊ុនដឹកជញ្ជួនមួយ បានសាកសួរមកក្រុមការងារ អំពីបទដ្ឋានបច្ចេកទេសរបស់ រថយន្តផងដែរ ហើយលោកក៏ទទួលបានការពន្យល់យ៉ាងខ្បោះខ្បាយពីមន្រ្តីជំនាញវិញដែរ៕