Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ស ខេង៖ មេឃុំ ស៊ាង ចែត អាចនឹងមានការដោះលែងនៅថ្ងៃនេះ, មន្រ្តីសង្គមស៊ីវិល និងគ.ជ.បមួយចំនួន មានដំណឹងល្អ ដែលអាចឈានដល់ការរួចទោស នៅដំណាច់ឆ្នាំនេះ (Video Inside)

07-12-2016 13:14

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា លោកមេឃុំ ស៊ាង ចែត អាចនឹងមានការដោះលែងនៅថ្ងៃនេះ ចំណែកមន្រ្តីសង្គមស៊ីវិលមួយចំនួន ព្រមទាំងមន្រ្តីគ.ជ.ប ដែលកំពុងជាប់ឃុំ អាចមានដំណឹងល្អអំពីការពិភាក្សា ដែលអាចឈានដល់ការរួចផុតពីការជាប់ទោស នៅដំណាច់ ខែធ្នូ ឆ្នាំ២០១៦នេះ។

ការថ្លែងបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីសម្តេចជួបចរចាជាមួយ លោក កឹម សុខា ប្រធានក្រុមមតិភាគតិច និងបញ្ចប់ការប្រជុំនៅរដ្ឋសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ អាចនឹងពិនិត្យលទ្ធផលអាចមួយខែជួបគ្នាមួយដង។

សម្តេចក្រហោម បានបញ្ជាក់ដំណឹងល្អនេះ សម្រាប់តែលោកមេឃុំ ស៊ាង ចែត និងមន្រ្តី គ.ជ.ប រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ។ ចំណែកឯសកម្មជនគណបក្សប្រឆាំងមួយចំនួន សម្តេចនៅមិនបញ្ជាក់នៅឡើយទេ៕