(ពោធិ៍សាត់)៖ ក្រោមការណែនាំជាប្រចាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ទំនិញ និងម្ហូបអាហារ នៅកន្លែងតាំងពិព័រណ៌ កម្ពុជា-ថៃ ក្នុងក្រុងពោធិសាត់ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦។
លុះព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមការងារបានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ទំនិញ និងម្ហូបអាហារនៅផ្សារភ្នំក្រវាញ ស្រុកភ្នំក្រវាញ និងផ្សារបត់រំដួល ស្រុកបាកាន ខេត្តពោធិ៍សាត់ផងដែរ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផល នៃការចុះត្រួតពិនិត្យនោះក្រុមការងារបាន ធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហាររមួយចំនួន តែពុំបានរកឃើញសារធាតុគីមីហាមឃាត់ឡើយ។
ជាមួយគ្នានេះ ក្រុមការងារបានចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ និងប្រជាពលរដ្ឋ ព្រមទាំងបានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបច្ឆេទប្រើប្រាស់ចំនួនផងដែរ យកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់៕