(ភ្នំពេញ)៖ សោ Activity Key បំពាក់ជាមួយនឹងរថយន្ដ JAGUAR F-PACE ដែលទើបតែមកដល់ប្រទេសកម្ពុជា មានមុខងារពិសេស ជាច្រើនដែលរថយន្ដដទៃ មិនទាន់មាននូវឡើយ។
មុខងារពិសេសៗទាំងនោះមានដូចជា៖
ទី១៖ វាត្រូវបានរចនាឡើងជាលក្ខណៈ ខ្សែដៃយ៉ាងស្រស់ស្អាត ហើយមិនជ្រាបទឹក ដែលអាចជួយសម្រួលដល់អ្នក ដែលមិនចូលចិត្ត យកសោឡានតាមខ្លួន ឫអ្នកដែលឧស្សាហ៍ភេ្លចរបស់ ដូចជាសោរថយន្ដជាដើម។ អ្វីដែលពិសេសជាងនេះ គឺវាងាយស្រួលសម្រាប់ អ្នកចូលចិត្ដហាត់កីឡា ព្រោះនឹងងាយបាត់ ដូចដាក់សោឡានតាមហោប៉ៅ។
ទី២៖ វាមានមុខងារយ៉ាងពិសេស ដែលអាចចាក់ និងបើកសោរថយន្ដ ឫឃ្លុបរថយន្ដខាងក្រោយ បានដោយខ្លួនឯង ដោយគ្រាន់តែយកវា ដាក់សង្កត់ពីខាងលើអក្សរ «J» នៅផ្នែកខាងក្រោយនៃរថយន្ដ នោះរថយន្ដ នឹងបើកដោយស្វ័យប្រវត្តិ។
ទី៣៖ បន្ទាប់ពីរថយន្ដ JAGUAR F-PACE ត្រូវចាក់សោដោយ Activity Key នោះសោ Smart Key ដែលទុកក្នុងរថយន្ដនឹងត្រូវបាន ការកាត់ផ្ដាច់ ដំណើរការផ្សេងៗ និងមិនអាចបញ្ជាទៅលើរថយន្ដ JAGUAR F-PACE បានទេ លុះត្រាតែរថយន្ដត្រូវបានបើកដោយ Activity Key វិញ។
គួររំលឹងផងដែរថា រថយន្ដម៉ាក JAGUAR F-PACE គឺជាប្រភេទរថយន្ដ SUV បែបស្ព័រជំនាន់ថ្មីបំផុត សម្រាប់ប្រទេសកម្ពុជាយើង ដែលបានមកបង្ហាញរាង ដ៏ស្រស់ស្អាតនៅលើដងវិថី នៃប្រទេសកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ឈានមុខគេជាច្រើននិងប្រពន្ធ័ ការពារសុវត្ថិភាពខ្ពស់បំផុត ទើបតែរយៈពេលប៉ុន្មានថ្ងៃកន្លងទៅទេ ដែលត្រូវបាននាំចូល និងចាកចាយផ្ដាច់មុខដោយក្រុមហ៊ុន RMA Cambodia។
ព័តមានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.jaguarcambodia.com