(ភ្នំពេញ)៖ ប្រជាពលរដ្ឋ បានសរសើពីស្នាដៃលោក គួច ចំរើន អតីតអភិបាលខណ្ឌដូនពេញ និងស្នើឲ្យលោកឡើងសំណេះសំណាល លើកចុងក្រោយ មុននឹងមានការផ្លាស់ប្តូរ ទៅកាន់ដំណែងថ្មី ហើយតែងតាំងអភិបាលខណ្ឌថ្មីគឺលោក សុខ ពេញវុធ។
ការសរសើ និងស្នើនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើង ក្នុងវេទិការសាធារណរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អណត្តិទី២ ក្នុងខណ្ឌដូនពេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីលោក អៀង អូននី អភិបាលរងរាជធានីតំណាងឲ្យ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា «មិនដឹងថាតើអភិបាលខណ្ឌឡើងថ្មី លោក សុខ ពេញវុធ មានស្នាដៃល្អ ដូចលោកអភិបាលខណ្ឌចាស់ ឬអត់? ហើយក្នុងវេទិការសាធារណៈលើកនេះ មិនសូវមានប្រជាពលរដ្ឋលើកជាសំណូមពរ ដូចខណ្ឌមុនៗទេ»។
គួរបញ្ជាក់ថា វេទិការសាធារណៈនាថ្ងៃទី០៧ ខែធ្នូនេះ ធ្វើឡើងដើម្បីទទួលយក សំណើរនិងសំណូមពរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនិង បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន៕