Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សម រង្ស៊ី និងលោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍​រួមគ្នាថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ដល់ជន​ទាំងឡាយណា ដែលប្រឌិតព័ត៌មាន​លាបពណ៌​ចោទថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ជាភរិយា និងកូនមេដឹកនាំវៀតណាម

07-12-2016 10:39

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ (CNRP) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ ដោយប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទង្វើជនទាំងឡាយណា ដែលប្រឌិតព័ត៌មានលាបពណ៌ ប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍បានថ្លែងថា៖ គណបក្សសង្រ្គោះជាតិ ប្រកាន់ខ្ជាប់នូវសីលធម៌ ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សប្រកាន់យកគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ ជាពិសេសគណបក្សសង្រ្គោះជាតិ មិនយកបញ្ហាបុគ្គលជាបញ្ហានយោបាយ។

គណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ខ្មែរគ្រប់រូប សូមបញ្ឈប់នូវការប្រឌិតព័ត៌មានមិនពិត ការលាបពណ៌ដែលធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ និងនាំឲ្យខ្មែរបែកបាក់៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖