(ភ្នំពេញ)៖ ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ពីរដ្ឋសភាបានឲ្យដឹងថា នៅខណៈពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងជួបពិភាក្សាការងារអំពីបញ្ហាប្រទេសជាតិជាមួយប្រធានមតិភាគតិចលោក កឹម សុខា នៅវិមានរដ្ឋសភា។
សូមជំរាបថា រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកមិញ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំសភាពនេះដែរ។ ចំណែកប្រធានក្រុមមតិភាគតិចលោក កឹម សុខា ក៏មានវត្តមានចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ បន្ទាប់ពីអវត្តមានជាង១ឆ្នាំកន្លងមក៕