(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ពន្យល់អំពីការតែងតាំងប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិច នៅកិច្ចប្រជុំសភាពេញអង្គថា តំណែងទាំងពីរនេះគឺតែមួយមិនអាចដាច់ពីគ្នាទេ នេះបើយោងតាមមាត្រា៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្តេចក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ លោក កឹម សុខា គឺជាដៃគូសន្ទនាជាមួយសម្តេចផ្ទាល់អំពីរឿងប្រទេសជាតិ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា លោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយសម្តេចក្រឡា ហោម ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងសម្តេចផ្ទាល់តែម្តង។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖