Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា លឹម ហេង នឹងធ្វើជាវាគ្មិនក្នុង «វេទិកាសារព័ត៌មានជាមួយអ្នកជំនាញ» របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា

07-12-2016 08:48

(ភ្នំពេញ)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើជាវាគ្មិន ក្នុងវេទិកាសារព័ត៌មានជាមួយគ្នាជំនាញ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រោមប្រធានបទ «ចំណុចគួរយល់ដឹងរបស់ អ្នកសារព័ត៌មានលើ ឱកាស សក្ដានុពល នៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា»។

វេទិកានេះ នឹងត្រូវរៀបចំនៅទីសា្នក់ការកណ្ដាល របស់ ស.ស.ស.ក ដែលមានអាស័យដ្ឋានអគាលេខ៣៦ ផ្លូវ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា វេទិកានេះធ្វើឡើងដើម្បី រួមចំណែកបង្កើនបាននូវទុនចំណេះដឹងថ្មីបន្ថែម ព័ត៌មានមូលដ្ឋាន ដើម្បីយកទៅសរសេរផ្សព្វផ្សាយឲ្យមានខ្លឹមសារ កាន់តែស៊ីជម្រៅ ច្បាស់លាស់ ទូលំទូលាយ ដែលទាំងអស់នេះ គឺនឹងបានលើកតួនាទីអ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែក «ពង្រឹងគុណភាពនៃការគិតរបស់សង្គម»៕