Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំពេញអង្គ ក្រោមវត្តមានតំណាងរាស្រ្តគណបក្ស CPP និង CNRP

07-12-2016 08:11

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចពេញអង្គ ដោយមានការចូលរួមពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព។

រដ្ឋសភាចាប់ផ្តើមកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅវេលាម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចក្នុងប្រជុំសភាពនេះដែរ។ ចំណែកប្រធានក្រុមមតិភាគតិចលោក កឹម សុខា ក៏មានវត្តមានចូលរួមប្រជុំសភា​ពេញអង្គនៅព្រឹក​ថ្ងៃនេះ បន្ទាប់ពីអវត្តមានជាង១ឆ្នាំកន្លងមក។

វត្តមាននៅក្នុងកិច្ចប្រជុំសភានាពេលនេះ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៥សម្លេង និងគណបក្សសង្រ្គោះជាតិ៣៩សម្លេង៕