(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានក្រុមមតិភាគតិច និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអញ្ជើញចូលប្រជុំសភាពេញអង្គឡើងវិញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនាពេលថ្មីៗនេះ។
ការចូលប្រជុំពេញអង្គរបស់ លោក កឹម សុខា ពេលនេះគឺជាលើកដំបូងហើយ បន្ទាប់ពីលោកត្រូវបានរដ្ឋសភាបោះឆ្នោត ទម្លាក់ចេញតំណែងពីអនុប្រធានទី១ នៃរដ្ឋសភា កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងមក ហើយនៅយប់មិញនេះត្រូវបានរដ្ឋសភា ប្រកាសទទួលស្គាល់ជាប្រធានក្រុមមតិភាគតិច ដែលនេះជាតំណែងរបស់លោក សម រង្ស៊ីកាលពីមុន។
កិច្ចប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ គឺបោះឆ្នោតអនុម័តចំពោះការដាក់បេក្ខភាព លោក សួន រីដា ជំនួសតំណែងតំណាងរាស្រ្តរបស់ លោក ប៉ែន សុវណ្ណ ដែលមកពីគណបក្សសង្រ្គោះជាតិ ដែលបានទទួលមរណភាព៕