សូមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី០៦ ខែធ្នូ ឆក់យកជីវិតមនុស្ស៥នាក់ និងរងរបួស២៤នាក់
07-12-2016 07:14
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១២នាក់ និងរបួសស្រាល១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៦គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង, រថយន្ដធុនតូច៨គ្រឿង និងរថយន្ដធុនធំ២គ្រឿង និងយានកែច្នៃមួយគ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន១លើក, មិនប្រកាន់ស្ដាំ៣លើក,ស្រវឹង៣លើក, កត្តាយានយន្ដ២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក និងមិនគោរពសិទ្ធិ២លើក៕