Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់លោក! បុរសវ័យចំណាស់អ្នកចំការម្នាក់ រងរបួសធ្ងន់ ដោយសារជ្រូកព្រៃគាស់ នៅស្រុកមណ្ឌលសីម៉ា

06-12-2016 21:59

(កោះកុង)៖ ជ្រូកព្រៃទម្ងន់ជាង១០០គីឡូក្រាម បានគាស់បុរសវ័យចំណាស់ម្នាក់ ជាអ្នកចំការ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងព្រៃក្នុងភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនរងគ្រោះ ដែលរងរបួសធ្ងន់ដោយសារជ្រូកព្រៃគាស់នោះមានឈ្មោះ សេង ណែម អាយុ៥០ឆ្នាំ ជាអ្នកធ្វើចំការនៅភូមិ-ឃុំខាងលើ។

ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដើរទៅចំការដោយមានឆ្កែគាត់២-៣ក្បាល ទៅជាមួយ ពេលនោះឆ្កែគាត់បានដេញព្រុះយ៉ាងខ្លាំង ទើបគាត់រត់ទៅមើលស្រាប់តែជ្រូកព្រៃដ៏ធំនោះ បានរត់មករកគាត់វិញទាំងកម្រោល គាត់រត់ឡើងដើមឈើ តែឡើងមិនទាន់បានផងជ្រូកព្រៃនោះវ័តជើង ទើបវាទៅបាត់។ ជនរងគ្រោះថា ដល់ពេលវាទៅបាត់ទើបគាត់ទាញទូរស័ព្ទហៅក្រុមគ្រួសារ មកយករួចហើយបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីធ្វើការព្យាបាល៕