(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនាថ្មីៗនេះ បានចេញស្នើឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចូលបំភ្លឺចំនួន១០ចំណុចជូនរដ្ឋសភា ពាក់ព័ន្ធនឹងការអនុវត្តការងារ នៅក្នុងក្រសួងសុខាភិបាល។
នេះបើតាមលិខិតរដ្ឋសភាផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន ដែល Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
ចំណុចដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងចង់ឱ្យបំភ្លឺទាំង១០នោះ រួមមាន៖
ភាពមិនប្រក្រតីក្រោមការទទួលខុសត្រូវរបស់ក្រសួង, ការផ្តល់សេវាមិនត្រឹមត្រូវនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន, វិធានការក្រសួងក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្រមសីលធម៌, ការចែកចាយ និងគ្រប់គ្រងសម្ភារពេទ្យ និងថ្នាំពេទ្យ, ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្រ្គោះបន្ទាន់, ផែនការធានាបន្តនិរន្តរភាព នៃមន្ទីរពេទ្យគន្ធបុប្ផា កិច្ចការពារជនរងគ្រោះពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច, វិធានការរបស់ក្រសួងក្នុងការផ្តល់សេវាសុខភាពដល់ពលរដ្ឋក្រីក្រឱ្យមានប្រសិទ្ធភាព ការគ្រប់គ្រងការផលិត និងការនាំចូលថ្នាំពេទ្យ និងការគ្រប់គ្រងឱសថថ្នាំពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាពជាដើម។
ខាងក្រោមនេះ ជាលិខិតរបស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង៖