ឃ្លាំងលក់រថយន្ដមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន, ពលរដ្ឋស្នើឲ្យអាជ្ញាធរចាត់វិធានការ
06-12-2016 16:19
(ភ្នំពេញ)៖ ឃ្លាំងលក់រថយន្ដមួយកន្លែង ប្រហែលជាម្ចាស់ជាអ្នកធំ ទើបហ៊ានយកចិញ្ចើមផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួន នៅម្ដុំលូប្រាំ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំពោះសកម្មភាពបំពានច្បាប់មួយនេះ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការចំពោះបញ្ហានេះផង កុំបិទភ្នែកសងំស្ងៀម ធ្វើមិនដឹងបែបនេះអី។
ពលរដ្ឋមូលដ្ឋាន បានបង្ហើបថា ម្ចាស់ទីតាំងនេះ ប្រហែលជាអ្នកមានអំណាយ ហើយក៏ប្រហែលជាអាជ្ញាធរមូលដ្ឋាន ជាអ្នកបើកដៃផងក៏មិនដឹង បានជាម្ចាស់ទីតាំងនេះ ធ្វើតាមចិត្តស្រួល និងប្រហើនច្បាប់យ៉ាងនេះ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ឃ្លាំងនេះ បានយករថយន្ដមកដាក់តាំងលក់ យ៉ាងសប្បាយរីករាយ លុះពេលយប់ ដាក់រនាំងបិទបាំងលើចិញ្ចើមផ្លូវ នៅម្តុំលូប្រាំនេះទៀត។
ប៉ុន្ដែប្រសិនបើអាជ្ញាធរមូលដ្ឋាន មិនទាន់បានទទួលដំណឹងនេះ ពលរដ្ឋក៏បានធ្វើការស្នើសុំផងថា ជួយចាត់វិធានការចំពោះករណីនេះ ដើម្បីកុំឲ្យម្ចាស់ទីតាំង បានចិត្តខ្លាំងពេក ម្យ៉ាងទៀត បានធ្វើបាត់បង់ សោភ័ណ្ឌភាពរាជធានី រួមទាំងបង្កការលំបាក ដល់អ្នកដំណើរថ្មើរជើង ដែលត្រូវការចិញ្ចើមផ្លូវ សម្រាប់ធ្វើដំណើរ៕