Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ឆេះឃ្លាំងស្តុកឈើ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

06-12-2016 15:21

(ភ្នំពេញ)៖ កម្លាំងនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ អគ្គិភ័យដែលបានឆេះឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្បែរក្រុមហ៊ុន អេដវូត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅកើតហេតុ បានរាយការណ៍ថា នៅពេលនេះមានរថយន្តពន្លត់អគ្គិភ័យ៤ទៅ៥គ្រឿង ត្រូវបានបញ្ជូន និងកំពុងបាញ់ពន្លត់អគ្គិភ័យនេះហើយ។

តាមសេក្តីរាយការណ៍ឃ្លាំងស្តុកឈើនេះ ត្រូវបានគេទុកចោល តែមិនទាន់ដឹងពីមូលហេតុ ដែលនាំគ្រោះអគ្គិភ័យខាងលើនេះទេ៕