Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀងដើម្បី ជួយសម្រួលការលំបាកដល់ជនពិការ (Video inside)

06-12-2016 14:46

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពាវនាវ ដល់ម្ចាស់ស្ថានីយទូរទស្សន៍ និងភោជនីយដ្ឋាននានា អញ្ជើញជនពិការទៅច្រៀង កុំឲ្យមានការរើសអើង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្វើបែបនេះ ដើម្បីជួយសម្រួលការលំបាកដល់ជនពិការមួយផ្នែកទៀត ជៀសជាងឲ្យ ក្រុមជនពិការច្រៀង នៅតាមស្តុបនានា ក្នុងរាជធានីភ្នំពេញ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោខាងក្រោម)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវបែបនេះ ខណៈសម្តេចអញ្ជើញចូលរួមក្នុងពិធីអបអរសាទរដល់ ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍ និងភោជនីយដ្ឋាននានា សូមមេត្តាអញ្ជើញនូវជនពិការ ដើម្បីចូលរួមសម្តែង មុននេះទូរទស្សន៍ CTN និងបាយ័ន និងទូរទស្សន៍មួយចំនួនឧស្សហ៍អញ្ជើញទៅ តែអាលូវហាក់ដូចជាស្ងាត់ជ្រាប ប៉ុន្តែអ្វីដែលគួរត្រូវបានធ្វើ ភោជនីយ៍ដ្ឋានរបស់យើងមានច្រើនណាស់ គួរត្រូវបានអញ្ជើញជនពិការ បើមិនអញ្ជើញក្រុមទាំងមូលទេ ក៏អញ្ជើញអ្នកចំរៀងដែលជាជនពិការ ដើម្បីទៅចូលរួមច្រៀង១បទឬ២បទកំដរនៅក្នុងភោជនីយដ្ឋានទៅ នេះក៏ជាការជួយសម្រាលនៅការលំបាកមួយផងដែរ»

ជាការកត់សំគាល់ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ និងភោជនីយដ្ឋានមួយចំនួន បានផ្តល់ឱកាសឲ្យជនពិការឡើងច្រៀង ប៉ុន្តែសង្កេតឃើញថា ការផ្តល់ជូននេះនៅមានកំរិត ជាពិសេស គឺនៅមិនទាន់មានការគាំទ្រពេញទំហឹងពីសាធារណជន និងមួយផ្នែកទៀត ហាក់នៅមានការរើសអើងនៅឡើយ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖