(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីការផ្តល់ឥណទានជារូបិយវត្ថុជាតិ (ប្រាក់រៀល) របស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយកំណត់ឲ្យគ្រឹះស្ថានទាំងនោះ ត្រូវផ្តល់ឥណទានប្រាក់រៀល យ៉ាងតិច១០ភាគរយ នៃទំហំឥណទាន សរុបដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានផ្តល់ឲ្យអតិថិជនរបស់ខ្លួន។
ធនាគារជាតិនៃកម្ពុជា ក៏បានកំណត់ឲ្យគ្រឹះស្ថាន ធនាគារហិរញ្ញវត្ថុ នៅកម្ពុជាទាំងអស់អនុវត្តន៍ប្រកាសនេះ ចូលជាធរមាននិងឲ្យបាន ពេញលេញ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ការកំណត់នេះត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីលើកស្ទួយប្រាក់រៀលខ្មែរ ឲ្យមានការប្រើប្រាស់ កាន់តែច្រើនឡើងថែមទៀត៕