Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបងប្អូនរស់នៅខណ្ឌមានជ័យ ត្រៀមបម្រុងទឹកទុក! រដ្ឋាករទឹកប្រកាសផ្អាកផ្គត់ផ្គង់ទឹក៧ម៉ោង នៅថ្ងៃទី១៦ ខែធ្នូខាងមុខនេះ ដើម្បីភ្ជាប់បំពង់នាំទឹកថ្មី

06-12-2016 13:55

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រៀមបម្រុងទឹកទុក ខណៈដែលមានការផ្អាកផ្គត់ផ្គង់ទឹក រយៈពេល៧ម៉ោង ចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់៤៖០០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីដំណើរគ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ៣០០មីល្លីម៉ែត្រ នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍៕

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តទាំងស្រុង​៖