(ភ្នំពេញ)៖ នៅម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ ក្រសួងបរិស្ថាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធផ្សព្វផ្សាយ របស់ក្រសួងបរិស្ថាន ដែលមានជាអាទិ៍ដូចជា បណ្តាញទំនាក់ទំនងសង្គម គេហទំព័រក្រសួង និងបណ្ណាល័យអេឡិចត្រូនិច នៅនៅទីស្តីការក្រសួងបរិស្ថាន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថាន​ចេញ ផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះ។

សន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធផ្សព្វផ្សាយរបស់ ក្រសួងបរិស្ថាន ធ្វើឡើងដើម្បីជាការផ្សព្វផ្សាយដល់សាធារណជន អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនានា អំពីសមិទ្ធិផលថ្មីៗ ជាពិសេសការស្ថាបនា និងធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបិរស្ថាន។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធ របស់ក្រសួងជាច្រើនរូបទៀត៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖