(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ជុំវិញសេចក្តីសង្ខេបរបស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពរ របស់លោក អ៉ឹម ចែម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់សាលាក្តីខ្មែរក្រហម បានបញ្ជាក់ឲ្យដឹងថា វិធានការ៥៤ នៃវិធានការផ្ទៃក្នុងរបស់ អ.វ.ត.ក ថែងថា ខណៈដែលដីកាសន្និដ្ឋានស្ថាពរ របស់សហព្រះរាជអាជ្ញាគឺជាឯកសារសម្ងាត់ ប៉ុន្តែដោយគិតដល់តម្រូវការក្នុងការផ្តល់ព័ត៌មាន ដល់សាធារណជនអំពីវិវឌ្ឍនភាព នៃដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញា សហព្រះរាជអាជ្ញាអាចផ្តល់ឲ្យសាធារណជននូវព័ត៌មានសង្ខេប ដែលមាននៅក្នុងដីកានេះ។
សេចក្តីសង្ខេបរបស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពរពាក់ព័ន្ធ នឹងកិច្ចស៊ើបសួរ អ៉ឹម ចែម ត្រូវបានចេញ ដោយយោងតាមវិធានការនេះ ហើយជំនឿរបស់សហព្រះរាជអាជ្ញា ដែលថា តម្លាភាព និងធ្វើជាវិភាគទាន ដល់ទំនុបចិត្តរបស់ សាធារណជន នៅក្នុងស្ថាប័នតុលាការ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ពីការសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ ប៉ុន្តែមិនបានរាប់បញ្ចូលនូវទស្សនៈរបស់មេធាវីការពារក្តីនោះទេ។ បន្ថែមពីលើនេះ សេចក្តីសង្ខេបលើសេចក្តីសន្និដ្ឋានរបស់សហព្រះរាជអាជ្ញានេះ គឺមិនមែនមានចេតនាឆ្លុះបញ្ចាំងពីទស្សនៈ របស់សហចៅក្រមស៊ើបអង្កេត ដែលពួកគាត់ត្រូវធ្វើការកំណត់ផ្ទាល់ខ្លួនអំពីបញ្ហាទាំងនេះ៕
សូមអានសេចក្តីថ្លែងការណ៍ របស់សាលាក្តីខ្មែរក្រហម ជុំវិញសេចក្តីសង្ខេប របស់សហព្រះរាជអាជ្ញា ស្តីពីដីកាសន្និដ្ឋានស្ថាពររបស់លោក អ៉ឹម ចែម ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖