(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា-វៀតណាម-ឡាវ បានបើកកិច្ចប្រជុំ ត្រីភាគី-ទ្វេភាគី ថ្នាក់រដ្ឋមន្រ្តី លើកទី១៦ ស្ដីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន»។
នៅកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ឯក ឡេ គុយរឿង នៃក្រសួងសន្តិសុខសាធារណៈ ប្រទេសវៀតណាម និងលោក គូ ចាន់ស៊ីណា ប្រធានគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសឡាវ ផងដែរ ។
ថ្លែងនៅក្នងពិធីនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ត្រីភាគី-ទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៦ ដែលប្រារព្វធ្វើឡើងនៅថ្ងៃនេះ គឺសំដៅពង្រឹងពង្រឹកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនយើងទាំងបី ដែលធ្លាប់មាន ប្រពៃណី ទំនាក់ទំនងគ្នាដ៏យូរលង់ មកហើយនោះ ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន ដែលបច្ចុប្បន្នបញ្ហានេះ បាននឹងកំពុងបន្តការគំរាមកំហែង ដល់សុខមាលភាពប្រជាជន សន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិ នៃបណ្ដាប្រទេសទាំងនៅក្នុង និងក្រៅតំបន់ ក្នុងនោះរួមទាំងប្រទេសជាតិយើងផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់បន្ថែមទៀតថា ស្របពេលដែលប្រទេសយើងទាំងបីកំពុងមានសុខ សន្តិសុខ ការកសាង និងអភិវឌ្ឍប្រទេសឈានឡើង តាមរយៈការធ្វើសកលភាវូបនីយកម្មលើផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្មចូលក្នុងតំបន់ និងពិភពលោក យើងក៏បានជួបប្រទះនូវការលំបាកស្មុតស្មាញជាច្រើនមានដូចជា ៖គ្រោះធម្មជាតិ ការគំរាមកំហែង ភេរវកម្មឧក្រិដ្ឋកម្ម ឆ្លងដែនរួម មានការជួញដូរមនុស្ស ការជួញដូរស្រ្តី និងកុមារ បទល្មើសបរិស្ថាននិងព្រៃឈើ ការលាងលុយកខ្វក់និងបញ្ហា គ្រឿងញៀន-ល-៕