(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និង៤នាក់រងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងរវាងម៉ូតូ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅលើផ្លូវជាតិលេខ៤ ត្រង់មុខបុរីសែនមនោរម្យ នាម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងជាអ្នកឃើញហេតុការណ៍បាននិយាយថា មុនកើតឃើញម៉ូតូទាំង២គ្រឿងបើកបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូ Dream C125 វ៉ារថយន្តមួយគ្រឿង ដែលនៅខាងមុខមិនផុតក៏បានជ្រុលទៅបុកម៉ូតូ Smash យ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់ ភ្លាមៗនៅនិងកន្លែងផងដែរ និងម្នាក់ទៀតត្រូវស្លាប់បន្តពេលដឹកយកទៅសង្គ្រោះ​ នៅមន្ទីរពេទ្យផងដែរ។

សម្រាប់អ្នករងរបួសធ្ងន់៤នាក់ទៀត ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសពត្រូវបានក្រុុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅនៅស្រុកំណើត។

ចំណែកមធ្យាបាយធ្វើរដំណើរទាំង២ ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕