(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតមេតំហ្វេតាមីន (ice) ៤.១០ក្រាម និង១៣កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តក្រចេះ បង្រា្កប១ករណីឃាត់ខ្លួន២នាក់៕