(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៧នាក់ បានស្លាប់ និង១៤នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើក បង្កឲ្យខូចខាតម៉ូតូ១០គ្រឿង រថយន្តតូច៥គ្រឿង រថយន្តធំ៣ ហើយមូលដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមានបើកលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ប្រជែង និងបត់គ្រោះថ្នាក់។
បើតាមរបាយការណ៍គ្រោះថ្នាក់ ចរាចរណ៍រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០១៦ កើតឡើង៥៣លើក ស្លាប់១៩នាក់ និងរបួស៨១នាក់៕