Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី គ.ជ.ប៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គ.ជ.ប នឹងរៀបចំក្របក្រដាសពិសេស សម្រាប់ជនពិការភ្នែក បោះឆ្នោតដោយខ្លួនឯង

05-12-2016 21:42

(ភ្នំពេញ)៖ លោក មុំ សុទ្ធ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប នឹងរៀបចំក្របក្រដាសពិសេស ដែលផ្តល់លក្ខណៈងាយស្រួល អាចឲ្យបងប្អូនពិការភ្នែក បោះឆ្នោតដោយខ្លួនឯងបាន។  

ការបញ្ជាក់របស់មន្ត្រី គ.ជ.ប រូបនេះ ធ្វើឡើងក្នុងឱកាសដែល គ.ជ.ប អង្គការជនពិការកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីពិការភាព និងការបោះឆ្នោត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

លោក មុំ សុទ្ធ បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ គ.ជ.ប នឹងមានរៀបចំផលិតស្ប៉ត អប់រំដល់ជនពិការ គ ថ្លង់ និងរៀបចំក្របក្រដាសពិសេស សម្រាប់ជនពិការភ្នែកបោះឆ្នោតដោយខ្លួនឯង»