(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារចំនួន ២១ក្រុម ដើម្បីធ្វើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកោះតូច ភូមិដើមថ្កូវ ភូមិព្រែកស្វាយ និងភូមិសុខសាន្ត នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមសេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដី ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានបង្ហាញថា ក្នុងក្រុមការងារចុះបញ្ជីដីធ្លីខាងលើ មានសមាសភាពចំនួន ២៧៣នាក់។
ក្រុមការងារត្រូវបំពេញតួនាទី ភារកិច្ចមួយចំនួន រួមមាន៖ ចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីជូនប្រជាពលរដ្ឋដែលបាននិងកំពុងកាន់កាប់ជាក់ស្ដែង, ចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីឯកជនរបស់រដ្ឋ ជូនសាលាខេត្តព្រះសីហនុ សម្រាប់គោលដៅជួលឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធ្វើការអភិវឌ្ឍស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល, បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រុមការងារពិសេស ដើម្បីគាំទ្រការអនុវត្តផ្ទាល់ដល់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ។
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី៖