(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រាប់កម្មករ-កម្មការិនីបំរើការងារ នៅរោងចក្រកូកាកូឡារបស់សហរដ្ឋអាមេរិកកុំឲ្យបារម្ភថា សហរដ្ឋអាមេរិក នឹងដកក្រុមហ៊ុនវិនិយោគរបស់ខ្លួនទៅអាមរិកវិញ កុំជឿតាមការញុះញង់របស់មនុស្សមួយចំនួន។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចចូលរួមអញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលបានចំណាយថវិកាប្រមាណ ១០០លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមអំពាវនាវកម្មករ-កម្មការិនី នៅរោងចក្រអាមេរិកមិនថានៅ រោងចក្រកូកាកូឡានោះទេ រោងចក្ររបស់អាមេរិកនៅកន្លែងណាក៏ដោយ សូមកុំរអើខ្លួនទៅហ្នឹងការបំផុសរបស់មនុស្សខ្លះថា អនាគតប្រធានាធិបតីដូណាត្រាំ នឹងអនុវត្តគោលនយោបាយគាំពារនិយម ហើយអាចនឹងកាត់បន្ថយ ការវិនិយោគចេញក្រៅប្រទេស»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានប្រកាសនៅក្នុងពេលឃោសនាបោះឆ្នោតរបស់ លោកថា លោកនឹងពង្រឹងសេដ្ឋកិច្ចអាមេរិក តាមរយៈការប្រមូល និងកៀរគរអ្នកវិនិយោគរបស់ខ្លួន ដែលបានបណ្តាក់ទុននៅតាមបណ្តាប្រទេសមួយចំនួនមកអាមេរិកវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ ក្រោយពីមានការលើកឡើងបែបនេះ ក៏មានការផ្សព្វផ្សាយជាអន្លើៗថា ក្រុមហ៊ុនមួយចំនួននៅកម្ពុជា ដែលជាការវិនិយោគរបស់អាមេរិក អាចនឹងដកខ្លួនទៅអាមេរិកវិញ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖