(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះអាជីវកម្មក្នុងវិស័យបញ្ចាំង ខ្សែភាពយន្ត និងអាជីវកម្មជួលអចលទ្រព្យបន្ត ដើម្បីជួយដល់អាជីវកម្មនេះ ឲ្យកាន់តែរីកចម្រើន។
ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេចកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តកាតព្វកិច្ច ពន្ធកាត់ទុកចំពោះអាជីវកម្ម ក្នុងវិស័យបញ្ចាំងខ្សែភាពយន្ត និងអាជីវកម្មជួលអលនទ្រព្យបន្ត ដូចខាងក្រោម៖
* សហគ្រាសផលិតកម្មភាពយន្តក្នុងស្រុក ត្រូវទទួលបានការលើកទឹកចិត្ត អនុញ្ញាតឲ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក ១៥ភាគរយ លើសួយសារនៃទ្រព្យអរូបី (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្ត) សម្រាប់រយៈពេល០៣ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ ២០១៨។
* ភ្នាក់ងារចែកចាយបន្ត និងរោងភាពយន្តក្នុងស្រុក ដែលទទួលបានសិទ្ធិ ពីម្ចាស់ខ្សែភាពយន្ត នៅបរទេស ត្រូវមានការតព្វកិច្ចកាត់ទុកពន្ធកាត់ទុក ១៤ភាគរយ លើសួយសារនៃទ្រព្យអរូបី (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្ត) នៅពេលទូទាត់។
* ក្រុមហ៊ុនដែលធ្វើអាជីវកម្មជួលអចលនទ្រព្យបន្ត នៅកម្ពុជា ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធកាត់ទុក ១០ភាគរយ នៅពេលទូទាត់ថ្លៃឈ្នួលអចលនទ្រព្យ ទៅឲ្យម្ចាស់ដើមនៃអចលនទ្រព្យ និងត្រូវប្រកាសបង់ពន្ធ ជូនរដ្ឋបាលសារពើពន្ធ តាមច្បាប់ជាធរមាន៕
ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំទាំងស្រុង៖