(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងអង្គការអភិវឌ្ឍន៍ វី អេស អូ (VSO) និង UNV បានប្រារព្ធទិវា អន្តរជាតិអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ «អ្នកស្ម័គ្រចិត្ត ដើម្បីនិរន្តភាពនៅកម្ពុជា» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ០៣ ខែធ្នូ ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តនេះ មានការចូលរួមយ៉ាងច្រើនកុះករ ក្រោមការចូលរួមជាអធិបតិភាព លោក ស៊ាង បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំ តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួអប់រំ។
លោក ម៉ែនសម ម៉ាធ ជាអ្នកស្ម័គ្រចិត្តកម្ពុជា មកពីខេត្តកំពង់ចាម បាននិយាយថា «ការចូលជាអ្នកស្ម័គ្រចិត្ត គឺជាបទពិសោធន៏ដ៏អស្ចារ្យមួយ នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់ជា មនុស្សដែលមានភាពខ្មាសអៀនច្រើន ប៉ុន្តែបន្ទាប់ពីយើងបានចូលរួមការងារសហគមន៏ យើងបានបង្កើតមិត្តភាព និងទំនាក់ទំនងល្អជាមួយអ្នកស្ម័គ្រចិត្តអង់គ្លេស ហើយយើងបាន សិក្សាបទពិសោធន៏ល្អៗពីគ្នាទៅវិញទៅមក»។
លោកបន្តថា «ពួកយើងមានសមត្ថភាព ក្នុងការធ្វើឲ្យសហគមន៏ ដែលយើងធ្វើការជាមួយឲ្យកាន់តែ មានភាពប្រសើរទ្បើង។ ពេលនេះខ្ញុំបានក្លាយជាអ្នក ដឹកនាំក្រុម និងហើយបានប្រឈមនឹងឧបសគ្គថ្មីៗជាច្រើន ហើយខ្ញុំអាចមើលឃើញថា ជំនាញនៃការដឹកនាំរបស់ខ្ញុំ មានភាពរីកចំរើនជាងមុន ហើយខ្ញុំអាចចែករំលែកបទពិសោធន៏របស់ខ្ញុំ ជាមួយក្រុមស្ម័គ្រចិត្តដែលមកថ្មី។ វាពិតជាពិបាកក្នុងរកវិធីផ្សេងទៀត ដែលយើងអាចជួយធ្វើ ឲ្យមានលទ្ធផលដល់ការរស់នៅបន្តចាំថ្ងៃ របស់ប្រជាជនកម្ពុជា»។
នាយកប្រតិបត្តិរបស់អង្គការ វី អេស អូ កម្ពុជា Guillaume Sauval បានលើកឡើងថា «នៅ វី អេស អូ យើងដឹងថាតាមរយៈមនុស្សយើង ពិតជាអាចធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដ។ ការស្ម័គ្រចត្តវាមានទំរង់ច្រើន នៅក្នុងប្រទេសកម្ពុជា ជាពិសេសត្រូវបានបង្ហាញ តាមរយៈការផ្លាស់ប្តូរនៅក្នុងសង្គមស៊ីវិល និង តាមរយៈការធ្វើការងាររបស់អង្គការសង្គមច្រើនទៀត។ អ្នកស្ម័គ្រចិត្តបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងាររបស់ពូកគេដើម្បីធ្វើឲ្យជាតិ និងប្រជាជនទទួលបានសុខុមាលភាព ការអប់រំ និងអាចដឹកនាំខ្លួនឆ្ពោះទៅរកការអភិ វឌ្ឍន៏។ ទទឹមនេងនេះអ្នកស្ម័គ្រចិត្តកម្ពុជា យើងពិតជាមានភាពរីករាយដែលមានអ្នកស្ម័គ្រចិត្តអន្តជាតិ ពីគ្រប់ប្រទេសក្នុងសាកលលោក មកចូលរួមចំណែកចែលរំលែក ជំនាញចំណេះដឹង និងការអប់រំ ដើម្បីការសំរេចដ៏ពិតប្រាកដ របស់ដៃគូ និងសហគមន៏ដែលយើងធ្វើការជាមួយ»៕