CNRP ផ្លាស់ប្តូរប្រធានក្រុមតំណាងរាស្រ្តសម្លេងភាគតិច ដកលោក សម រង្ស៊ី ដាក់លោក កឹម សុខា ជំនួសវិញ (Video inside)
05-12-2016 17:04
(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនរដ្ឋសភា ដោយស្នើសុំផ្លាស់ប្តូរតំណែងប្រធាន ក្រុមតំណាងរាស្រ្តសម្លេងភាគតិចពីលោក សម រង្ស៊ី ជំនួសដោយលោក កឹម សុខា វិញ។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា សមាសភាពថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តសម្លេងភាគតិច នៅក្នុងលិខិតនោះមាន៖ ១៖ លោក កឹម សុខា ជាប្រធាន, ទី២៖ លោក យឹម សុវណ្ណ អនុប្រធាន និងទី៣៖ យ៉ែម បុញ្ញប្ញទ្ធិ ជាសមាជិក។ ចំណែកសមាសភាពកាលពីមុខគឺ៖ លោក សម រង្ស៊ី ប្រធាន, លោក កឹម សុខា អនុប្រធាន និងលោក យឹម សុវណ្ណ អនុប្រធាន។
លោក ឡេង ប៉េងឡុង បានបញ្ជាក់បន្ថែមថា ការទទួលស្គាល់សមាសភាពថ្មីនេះ មិនត្រូវការបោះឆ្នោតនោះទេ គ្រាន់តែសុំការសម្រេចពីគណៈកម្មាធិការអចិន្រ្តៃយ៍តែប៉ុណ្ណោះ៕