
សម្តេចតេជោ ហ៊ុន សែន ថា សាលាអន្តរជាតិ ISPP បង្គាប់ចៅៗរបស់សម្តេចឲ្យស្អប់លោក ដូណាល់ ត្រាំ (Video Inside)
05-12-2016 08:55
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទម្លាយឲ្យដឹងថា សាលាអន្តរជាតិ ISPP (International School of Phnom Penh) បានបង្គាប់ចៅៗរបស់សម្តេចឲ្យស្អប់លោក ដូណាល់ ត្រាំ ដែលជាអនាគតប្រធានាធិបតីទី៤៥ របស់អាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងដូច្នេះ ក្នុងពេលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រក្រុមហ៊ុនកូកាកូឡារបស់អាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ត្រង់អ្នកណាពេញចិត្ត ឬមិនពេញចិត្តជាសិទ្ធិរបស់ពលរដ្ឋអាមេរិក ប៉ុន្តែរឿងចៅរបស់ខ្ញុំ សាលា ISPP នេះ ក៏លំអៀងដែរ។ ចៅរបស់ខ្ញុំទាំងអស់ ត្រូវបានគេអប់រំឲ្យស្អប់ត្រាំទាំងអស់»។
សូមបញ្ជាក់ថា តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក បន្ទាប់ពីបានឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីតុន មកពីបក្សប្រជាធិបតេយ្យ ដោយសំឡេងប្រតិភូ ២៧៩ ទល់នឹង ២១៨៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖